ព័ត៌មានជាតិ

Update៖ លោក ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤) ក្រសួងមហាផ្ទៃបាញ់ជាច្រើនគ្រាប់ ពេលនេះបញ្ជូនទៅកាន់តុលាការហើយ

ភ្នំពេញ: កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធចំនួន ១០គ្រាប់ ទៅលើផ្ទះបោកអ៊ុតមួយកន្លែង។

បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួន និងកសាងសំណុំរឿងតាមនិតីវិធី
សូមបញ្ជាក់ថា៖ ការផ្ទុះអាវុធនេះមិនបង្កបញ្ហា ឬរបួសអ្វីធ្ងន់ធ្ងរដល់ពលរដ្ឋឡើយ ហើយចំពោះមូលហេតុ សមត្ថកិច្ច កំពុងស្រាវជ្រាវ!!!

ជនសង្ស័យ ឈ្មោះ ហេង សុវណ្ណារ៉ា អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយសារភាពថា មូលហេតុដែលបាញ់ទៅលើផ្ទះស្រ្តី ឈ្មោះ សុង សូណា ដោយសារខ្លួនស្រវឹងខ្លាំង ហើយធ្លាប់មានគំនុំជាមួយគ្រួសារនោះផងដែរ៕

មតិយោបល់