ព័ត៌មានជាតិ

លោក ចូ បៃដិនទទួលស្គាល់ «អំពើប្រល័យពូជសាសន៍» នៅអាមេនី

 

(វ៉ាសីនតោន)៖ លោក ចូ បៃដិន នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតដែលបានចេញ សេចក្ដីថ្លែងការណ៍ផ្លូវការមួយទទួលស្គាល់ថាការសម្លាប់រង្គាលជនជាតិអាមេនី កាលពីឆ្នាំ១៩១៥ គឺជា «អំពើប្រល័យពូជសាសន៍»។

ការសម្លាប់រង្គាលជនជាតិអាមេនីបានកើតឡើងនៅថ្ងៃចុងក្រោយមុនការដួលរលំនៃអាណាចក្រអូតូម៉ង់ ដែលជាប្រទេសតួកគីបច្ចុប្បន្ន។ តួកគីបានទទួលស្គាល់ពីអំពើ ឃោរឃៅនេះដែរ តែបានច្រានចោលរាល់ការប្រើពាក្យ «ប្រល័យពូជសាសន៍»។ ក្រសួងការបរទេសតួកគីបានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងអង់ការ៉ា ឱ្យចូលជួបដើម្បីសម្ដែងការជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់លោក ចូ បៃដិន។

មកទល់នឹងពេលនេះ នៅតែមានការខ្វែងគំនិតគ្នានៅឡើយលើចំនួនប្រជាជនអាមេនីដែលត្រូវបានសម្លាប់។ អាមេនីអះអាងថាប្រជាជនរបស់ខ្លួនជាង ១.៥លាននាក់ត្រូវបានសម្លាប់ រីឯតួកគីថាមានតែ ៣០០,០០០នាក់តែប៉ុណ្ណោះ៕

BBC៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

មតិយោបល់