ព័ត៌មានជាតិ

ផ្ទះ២ខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៥០នាទីរសៀល មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ កើតឡើងត្រង់ចំណុចភូមិច័ន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយឆេះអស់ផ្ទះចំនួន ២ខ្នង៖

ម្ចាស់ផ្ទះទី១ឈ្មោះ អ៊ុយ លីម អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ សំ ចេកអាយុ៥៨ឆ្នាំ មុខរបរកសិករ។
សម្ភារ:ដែលខូចខាតរួមមាន៖
-ផ្ទះឈើប្រក់ហ្វីប្រូទំហំ 5m x 6m
-លុយខ្មែរ2,000,000រៀល
-ខ្សែរកមាសទម្ងន់3ជី
-ស្រូវចំនួន10ស្បោង

ម្ចាស់ផ្ទះទី២ឈ្មោះ អ៊ុយ ត្រូ អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះប៊ី វន្នី អាយុ៥៤ឆ្នាំ ។
សម្ភារ:ដែលខូចខាតរួមមាន៖
-ផ្ទះឈើប្រក់ក្បឿងទំហំ5m x 7m
-លុយដុល្លា2,000$ លុយខ្មែរ 1,000,000៛
-ស្រូវចំនួន២ស្បោង
សរុបផ្ទះទាំង២គិតជាទឹកប្រាក់ប្រហែល86,000,000៛(ប៉ែតសិបប្រាំមួយលានរៀល)។ ប្រើប្រាស់ទឹកអស់ចំនួន៣រថន្តទើបរលត់១០០%

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង៕

មតិយោបល់