ព័ត៌មានជាតិ

ប្រើ​ប្រព័ន្ធ Smart ឆបោក​រឿង​អាហារ​រូបករណ៍ (Video Inside)

​ភ្នំពេញ​៖ ការ​ឆបោក ដោយ​ប្រើប្រាស់ តាម​ក្រុមហ៊ុន វី​ង ទើបតែ​ស្ងប់ស្ងាត់ ដោយ​យក​លេស​ថា ត្រូវ​រង្វាន់​នេះ ត្រូវ​រង្វាន់​នោះ ដោយ​ឲ្យ​លុយ​មុន​មួយចំនួន ប៉ុណ្ណេះ ទើប ទឹកប្រាក់​អាច​ផ្ទេរ​ឲ្យ​ជនរងគ្រោះ​ដែល​កំពុង​ត្រូវបាន​គេ​បោក ។ រឿង​នេះ​មិន​ទាន់​ស្ងប់ស្ងាត់​ផង ស្រាប់តែ​មាន​រឿង​ថ្មី ចូលមក​ដល់​ទៀតហើយ ដែល​ជា​គំនិត​ថ្មី បោក​ដល់​សិស្សានុសិស្ស រឿង​អាហារ​រូបករណ៍ ។​
Smart
​គំនិត​ឆបោក​ថ្មី នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ចែកចាយតៗ​គ្នា ជាមួយនឹង​វិដេអូ​ឃ្លិ​ប សន្ទនា រឿង អាហារ​រូបករណ៍ ដោយ​ជន​ឆបោក យកឈ្មោះ “​វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កម្ពុជា​” ធ្វើ​ជា​គោល ហើយ​បោក​ដល់​សិស្ស​ដែល​ចង់​ទៅ​រៀន​នៅ​ទីនោះ ដោយ​ផ្តល់​ជា​ទឹកប្រាក់ ៥ ដុល្លារ​ដល់​វិទ្យាស្ថាន​សម្រាប់​ពាក្យស្នើសុំ និង ៦០ ដុល្លារ​អាមេរិក​ផ្សេងទៀត សម្រាប់ ថ្លៃ​ទឹក​ភ្លើង ខណៈ​ដែល​តម្លៃពិត គឺ ៣៧០ ដុល្លារ ។​

​យោង​តាម​ឃ្លិប​វិដេអូ​នេះ ជន​ឆបោក ដែល​តាំងខ្លួន​ជា​គ្រូបង្រៀន នៅ “​វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កម្ពុជា​” ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ Smart បោក លើ​និស្សិត ដែល​ចង់បាន​អាហារ​រូបករណ៍ នៅ​វិទ្យាស្ថាន​ខាងលើ ត្រូវ​បង់​ទឹកប្រាក់ ៥ ដុល្លា និង ៦០ ដុល្លារ​ផ្សេងទៀត ខណៈ​ដែល​អាហារ​រូបករណ៍​មាន កំណត់ ដោយ​យក ៥០០ នាក់ ហើយ​ពេលនេះ សល់​តែ ១០០ នាក់ ស្របពេល​ដែល​ជនរងគ្រោះ​ដេញដោល​ថា កាល​មុន​ថា យកតែ ១០០ នាក់​នោះ​ទេ ហើយ​ផ្តល់ឲ្យ ១០០ ភាគរយ ទើប​ជន​ឆបោក​ក្រលាស់សម្តី​ដោយ​អះអាង​ហេតុផល​ខាងលើ ។​

​សិស្ស​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​សិក្សា​នៅ “​វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កម្ពុជា​” ប្រាប់​ដល់ គេហទំព័រ ដំណឹង​ថា “​រឿង​ឆ្នាំនេះ ប្អូន​មិន​បានដឹង​នោះទេ ថា​អាហារូបករណ៍ យ៉ាងដូចម្តេច និង​អ្នក​សិក្សា​បង់ថ្លៃ​យ៉ាងដូចម្តេច​នោះ​នៅ​ឆ្នាំ​នេះ ? តែ​ប្អូន​ដឹង​រឿង​ចាស់​តែប៉ុណ្ណោះ ដោយ​អ្នក​ចូលរៀន​នៅ​ទីនេះ ត្រូវ​ប្រឡង​អាហារ​រូបករណ៍​សិន បើ​ជាប់ ៥០ ភាគរយ ឬ ១០០ ភាគរយ តម្រូវឲ្យ​បង់​ពី ៦០ ដុល្លារ និង ១០០ ដុល្លារ លើសពី​នេះ​ប្អូន​មិន​អាច​ដឹង​ឡើយ​” ។ យើង​ក៏​ខំ​ព្យាយាម​ទាក់ទង​ទៅកាន់​រដ្ឋបាល​សាលា​នេះ​ដែរ​ដើម្បី​បញ្ចាក់​ព័ត៌មាន តែ​លេខ​ដែល​គេ​ផ្តល់​ឲ្យ​មិន​អាច​ទំនាក់ទំនង​បាន ។​

​ទាក់ទិន​រឿ​ឆបោក​នេះដែរ មន្ត្រីប៉ូលិស និង មន្ត្រី​ម្នាក់ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា “​បើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ទៅលើ​បញ្ហា​នេះ វា​ពិបាក​ខ្លាំងណាស់ ដែល​យើង​អាច​ធ្វើទៅបាន ព្រោះថា រាល់​បញ្ហា​ឆបោក​កើតចេញពី ពី​ការប្រើប្រាស់ ស៊ីម Smart ដែល​មិន​បាន​ការចុះឈ្មោះ បញ្ជី​ត្រឹមត្រូវ ដោយ​រូបភាព​បោក​តែងតែ​កើតឡើង​ពី​ការទិញ​ស៊ីម ដែល​មាន​តម្លៃ ចាប់ពី ៨០០ រៀល ដល់ ២០០០ រៀល ដោយ​មិន​ចាំបាច់​ឲ្យ​អត្តសញ្ញាណប័ណ្ណ ដូច្នេះ ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដូចម្តេច ? បើ​ក្រុមហ៊ុន​នេះ​ចង់​បំប៉ោង​ចំនួន​អ្នក​ប្រើប្រាស់​លើ​ស៊ីម​ខ្លួន​យ៉ាងនេះ ហើយ​ឲ្យ​ប៉ូលិស​វែកមុខ​លើ​ជនសង្ស័យ​ដូចម្តេច បើ​ស៊ីម​ដែល​គេ​ប្រើ​រួច កាច់​ចោល​ចឹង​សល់​ដាន​អី​ទៀត ” ។​

​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​ឆបោក​តាម​វី​ង កន្លងមក ភាគច្រើន​ប្រើប្រាស់​ប្រព័ន្ធ ស៊ីម Smart ជា​គោល ដោយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួនធំ ចាញ់បោក​រាប់​ភ្លេច ។ ករណី​បោក​នេះដែរ បើសិន​រឿងនេះ ជា​រឿង​ពិត ដូច​អ្វី​ដែល​គេ​បាន​ចែកចាយ​លើ​ហ្វេ​សប៊ុក​នោះ សូម សិស្សានុសិស្ស ដែល​ទៅ​សិក្សា នៅ​សាលា​ផ្សេងៗ និង វិទ្យាស្ថាន​ខាងលើ ត្រូវ​ទៅ​ដល់​កន្លែង គេ​ឲ្យ​ជាក់លាក់ និង​ស៊ើបសួរ​ព័ត៌មាន​ពី​ផ្នែក​រដ្ឋបាល ឲ្យ​ប្រាកដ ដើម្បី​គេច​ចេញពី​រូបភាព អសកម្ម ៕

 
ទស្សនា​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់