ព័ត៌មានជាតិ

ពិតជាសាហាវមែន! ករណីឃាតកម្មដុតសម្លាប់មនុស្សទាំងរស់ នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានប្រជាពលរដ្ឋរាយការណ៍មកថា ត្រង់ចំណុចផ្លូវកាំភ្លើងធំ ក្នុងឡូតិ៍ចំការកៅស៊ូក្រុមហ៊ុនស្នួល ភូមិដូនប៉ុក ឃុំសែ្រចារ ស្រុកស្នួល ខេត្តក្រចេះ ប្រទះឃើញមនុស្សដេកឆេះស្លាប់ក្នុងភ្នក់ភ្លើង ក្បែរម៉ូតូមួយគ្រឿង ក្នុងដីឡូតិ៍កៅស៊ូចំងាយពីផ្លូវលំប្រមាណជា ១០០ម៉ែត្រ។

ជនរងគ្រោះឈ្មោះ ខុម សិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

សូមបញ្ជាក់៖ ជនរងគ្រោះកន្លងមកធ្លាប់បានប្រើប្រាស់សារធាតុញៀន។

យោងតាមការបំភ្លឺពីជីដូនរបស់សាកសព បានឆ្លើយបំភ្លឺថា មុនពេលកើតហេតុវេលាម៉ោងប្រហែល ១០និង០០នាទីព្រឹក ជនរងគ្រោះបានសុំលុយចំនួន ២០០០រៀល (ពីរពាន់រៀល) ដើម្បីទៅកាប់អុសក្នុងចំការកៅស៊ូ បន្ទាប់មកក៏ជិះម៉ូតូម៉ាក សង់ការ៉េ ពណ៌ក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) និងកាំបិតផ្គាក់ ចំនួន១ ជិះចេញមកតែម្នាក់ឯង។ លុះដល់វេលាម៉ោង ១២និង០០នាទី មានកម្មករជៀរជ័រកៅស៊ូ ប្រទះឃើញមានសាកសព មិនស្គាល់អត្តសញ្ញាណ ឆេះស្លាប់ នៅក្បែរម៉ូតូឆេះខ្លោចមើលមិនស្គាល់ រួចរាយការណ៍ជូនសមត្ថកិច្ចភ្លាម ទទួលបានដំណឹងនេះហើយ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធ និងស្រាវជ្រាវរកសាច់ញាតិ អត្តសញ្ញាណសព ។

បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើការហ៊ុមព័ទ្ធទីកន្លែងកើតហេតុ ដើម្បីរងចាំផ្នែកជំនាញខេត្ត ចុះមកធ្វើការស្រាវជ្រាវឃើញមានស្រាបៀរកម្ពុជាចំនួន ៣កំប៉ុង ប្រអប់ស្នោរចំនួន១ ក្រៅពីនោះពុំមានអ្វីគួរកត់សំគាល់ទេ ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមនីតិវិធី៕

មតិយោបល់