ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ត្រ...

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សាវាយឪពុកបង្កើតឲ្យសន្លប់ នៅខេត្តពោធិ៍សាត់

0

ពោធិ៍សាត់: ករណីហិង្សាកូនវាយឪពុកបង្កើត បណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង២៥នាទីត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្ទះរុងចាប់ឃាត់ខ្លួន ត្រង់ចំណុចចម្ការស្រូវ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះ កុល សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ។
ជនរងគ្រោះឈ្មោះ កុល ពិន ភេទប្រុស ត្រូវជាឪពុកជនសង្ស័យ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ បានទៅផឹកស្រារហូតស្រវឹង ទើបដើរត្រឡប់មកផ្ទះវិញ ខណ:ដែលរូបគាត់កំពុងតែធ្វើម្ហូបសម្រាប់ហូបបាយ ស្រាប់តែមកអង្គុយក្បែរ ស្រែកប្រមាថឪពុកថា «អាខួរក្បាលឆ្កែ បានតែខ្វេះភ្នែកឯងឲ្យឆ្កែស៊ី អាខ្នងវែង» ជេររួចជនសង្ស័យបានយកអង្រែបុកគ្រឿង វាយសំពោងទៅលើក្បាលជនរងគ្រោះ បណ្តាលឲ្យចំលើគុម្ពត្រចៀកខាងឆ្វេង បែកក្បាលសន្លប់នៅនឹងកន្លែង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.