ព្រះវិហារ: កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះគ្រូបង្រៀនម្នាក់ត្រូវភ្លើងឆេះអស់ ស្ថិតនៅភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
មូលហេតុ៖ ដោយសារទុស្សេខ្សែភ្លើង។
សូមបញ្ជាក់ថា៖ អគ្គិភ័យនេះ បានធ្វើឲ្យផ្ទះមួយខ្នងមាន ទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ រងការខូចខាតទាំងស្រុង ដែលមានជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះ ទូច ផល្លា មុខរបរ គ្រូបង្រៀន រស់នៅភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ៕
មតិយោបល់