ព័ត៌មានជាតិ

រ៉ឺម៉ក និងម៉ូតូបុកគ្នាជង់ចម្រឹងដែកស្លាប់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោងជាង៦ព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅម្តុំទល់មុខបុរី ប៊ុន ជេស លើផ្លូវលេខ១៥១ ក្នុង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរ៉ឺម៉ក។

អ្នកបើករ៉ឺម៉កមិនត្រូវបានស្គាល់ឈ្មោះនោះទេបានបើកគេចខ្លួនបាត់។
ម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ យ 6124 ភព1 ជិះដោយឈ្មោះ ង្វៀង យាំម៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងចង្ក្រានហ្គាស់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឲ្យដឹងថា រ៉ឺម៉កបានបើកតាមផ្លូវលេខ១៥១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ លុះមកដល់កន្លែងកើតហេតុបានបុកគ្នាជាមួយម៉ូតូ១ គ្រឿងខាងលើ ខណ:ដែលម៉ូតូកំពុងបើកវ៉ាឡានគេទៅបុករ៉ឺម៉ក់នៅស្តាំដៃ បណ្តាលឲ្យដួលជង់ចម្រឹងដែកធ្លាយពីមុខ ទៅក្រោយស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានទៅដល់ធ្វើការវាស់វែងបន្តនីតិវិធី រីឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់