ព័ត៌មានជាតិ

ធុងបាសក៏លួចដែរឥឡូវជាប់ខ្នោះហើយ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចធុងបាសគេរត់មិនរួច កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ៨៤ ផ្លូវ១០៥ ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះ យ៉ាង កុយ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខែ្មរ មុខរបររើសអេតចាយ មានសារធាតុញៀនក្នុងខ្លួនស្នាក់នៅផ្ទះជួលក្រុម៨ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្កទី១។

ជនរងគ្រោះឈ្មោះ ឌុច ថាណូរត័្ន ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរតំណាងឲ្យក្រុមK Y ស្នាក់នៅផ្ទះកើតហេតុ មុខរបរបុក្គលិកក្រុមហ៊ុនKY ។

វត្ថុតាងមាន៖
-រទេះអេតចាយ ចំនួន០១គ្រឿង
-ធុងបាសម៉ាកKY ពណ៌ខៅ្មចំនួន០១ជារបស់ជនរងគ្រោះ
-ទូរសព័្ទអិនចុចពិលម៉ាកមិតហ្វូនពណ៍ខៅ្ម០១គ្រឿង
-ដែកចុងស្រួចសំរាប់ឆ្កឹះចំនួន០១ ។

ប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤០នាទីទៀបភ្លឺជនរងគ្រោះ បានដើរចេញពីក្នុងផ្ទះក៏ឃើញជនសង្ស័យមា្នក់ កំពុងលើកធុងបាសចេញពីម៉ូតូរីម៉កដឹកអីឥវ៉ាន់ក្រុមហ៊ុន ដែលទុកនៅរបងផ្ទះ យកទៅដាក់ក្នុងរទេះអេតចាយរបស់ខ្លួន ជនរងគ្រោះក៏ឃើញស្រែកចោរៗជនសង្ស័យក៏រត់ ជនរងគ្រោះរត់ដេញចាប់ក៏ជួបកម្លាំងសមតិកិច្ច កំពុងល្បាតជួយធើ្វអន្តរាគមនាំជនសង្ស័យ និងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្កទី១ ដើម្បីសាកសួរ និងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់