ព័ត៌មានជាតិ

រថយន្តដឹកហ្គាសប៉ះគ្នាជាមួយរ៉ឺម៉ក បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅស្រុកជើងព្រៃ

កំពង់ចាម: កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកហ្គាស និងរ៉ឺម៉ក បណ្ដាលឲ្យយុវជនមា្នក់ស្លាប់ ស្ថិតនៅផ្សារស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់