ព័ត៌មានជាតិ

ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវឃាត់ខ្លួនពីបទ លួចម៉ូតូ កង់បី នៅចំណុចខាងលិចអាគារវឍ្ឍនះ

ភ្នំពេញ: ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង៣និង០០នាទី

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទ លួច ម៉ូតូ កង់បី នៅចំណុចខាងលិចអាគារវឍ្ឍនះផ្លូវព្រះមុន្នីវង្សកែងផ្លូវលេខ១០៦ភូមិទី1 សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្សយ័ត្រូវឃាត់ខ្លួនឈ្មោះ សៀង ឆរដ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំភូមិទី១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

វត្តុតាងចាប់យកមាន: ម៉ូតូបង់បីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1. HA 2250 (បានប្រគល់ជូនជនរងគ្រោះវិញ)។

ជនរងគ្រោះឈ្មោះព្រឹទ្ធ សោភណ្ឌ ភេទប្រុស
អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ១៣BT ផ្លូវចម្រើនផលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៀង ឆរដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។

ចពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយ កសាងសំណុំរឿងតាម
និតិវិធី៕

 

មតិយោបល់