ព័ត៌មានជាតិ

ជនជាតិចិនដេកស្លាប់ក្នុងបរិវេណទីក្រុងពាណិជ្ជកម្មវិថីថ្មើរជើង កាស៊ីណូម៉ុកបាយ

ស្វាយរៀង: នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទី មានករណីមនុស្សដេកស្លាប់ នៅបន្ទប់លេខ 5G230 អគារស្នាក់នៅ ក្នុងបរិវេណទីក្រុងពាណិជ្ជកម្មវិថីថ្មើរជើង កាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ CHEN FEIYONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន។

បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរង់ចាំកម្លាំងជំនាញ និងក្រុមគ្រូពេទ្យធ្វើការពិនិត្យកោសល្យវិច្ឆ័យ រកមូលហេតុនៃការស្លាប់៕

មតិយោបល់