ព្រះវិហារ:នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៦:៣០ នាទី
មានករណី អំពើហឹង្សាក្នុងគ្រួសារដោយប្រេីកាំបិតកាប់បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១/ជនរងគ្រោះ ឈ្មោះ ស្រី វឿន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ត្រូវជាប្រពន្ធបានស្លាប់)។
២/ជនសង្ស័យឈ្មោះ ធី វង ភេទ ប្រុស អាយុ៣១ឆ្នាំ នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ (ត្រូវជាប្ដីបានដុតខ្លួនឯង និងរត់ចូលឡានចង់សម្លាប់ខ្លួនតែមិនស្លាប់រងរបួសធ្ងន់ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ និងដោយយោងតាមបញ្ជារបស់ឯកឧត្ដម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យយេីងធ្វេីការប្រគល់ជនសង្ស័យខាងលេីទៅឱ្យសាច់ញាតិដេីម្បីយកទៅព្យាបាល។
ព័ត៌មានជាតិ
មតិយោបល់