ភ្នំពេញៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដែលមកលំហែកាយនិងដើរកម្សាន្ត នៅសួនច្បារ វត្តបទុមវតី និងម្យ៉ាងទៀត ដើម្បីឲ្យមានសោភ័ណភាព និងបរិស្ថានល្អផងនោះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងសាងសង់បង្គន់អនាម័យចំនួន៣២បន្ទប់នៅសួនមុខវត្តបទុមវតីនេះ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកលំហែកម្សាន្តនៅសួនច្បារ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់បង្គន់សាធារណៈនៅសួនច្បារបទុមវតីចំនួន២ ទីតាំង ចំនួន ៣២បន្ទប់ ដូចខាងក្រោមទី១-ក្នុងសួនកុមារ ចំនួន ១៣បន្ទប់ ទី២-ជាប់ផ្លូវ ស៊ូ ស្រ៊ុន ចំនួន ១៩បន្ទប់។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថា បង្គន់អនាម័យសាធារណៈចំនួន២កន្លែងនេះ នឹងស្ថាបនាឲ្យបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕
មតិយោបល់