កំពង់ចាម: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីខ្យល់កន្ទ្រាក់ បណ្តាលឱ្យរងការខូចខាតដំបូលកុដិ សាលាមតេយ្យសហគមន៍ និងផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកចំនួន២របស់ខេត្តកំពង់ចាម។
១-ស្រុកកំពង់សៀម៖ ខូចខាតដំបូលកុដិ (គ្បឿងចំនួន៣០០សន្លឹក) ដៃរណែងមួយចំនួន និងបាក់បែកដំបូលសាលាមតេយ្យសហគមន៍។
២-ស្រុកស្រីសន្ធរ៖ ខូចខាត ផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នង
+ឃុំផ្ទះកណ្តាលចំនួន០៣ខ្នង
+ឃុំបារាយណ៍ចំនួន០៣ខ្នង។
ក្នុងហេតុការណ៍នេះដែរ មិនបណ្ដាឱ្យរងការប៉ះពាល់ដល់អាយុ មនុស្ស សត្វ នោះឡើយ៕
មតិយោបល់