ព័ត៌មានជាតិ

រថយន្តបែនបុករថយន្តលុចស៊ីស RX300 នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងជិត ៨យប់ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែន បុករថយន្ត។

រថយន្តបង្កម៉ាក Fuso ពាក់ស្លាកលេខ ព្រះសីហនុ 3A-9238 មានទិសដៅភ្នំពេញ ខេត្តព្រះសីហនុ ដែលតាមសមត្ថកិច្ចអះអាងថា ពេលមកដល់ចំណុចកើតហេតុរថយន្តនេះ បានឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត រួចជ្រុលទៅបុកនឹងរថយន្តម៉ាក LEXUS RX300 ពាក់ស្លាកលេខ ភ្នំពេញ 2Q-7988 មានទិសដៅបញ្រ្ចាស់ទិសគ្នា បើកបរដោយជនជាតិចិន ឈ្មោះ LY YONG KANGA ភេទប្រុស អាយុ ៤៥ឆ្នាំ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបែន បានរត់គេចខ្លួនហើយភ្លាមៗ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ និងនគរបាលស្រុកកំពង់សីលា មកអន្តរាគមន៍សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ រីឯវត្ថុតាងយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់