ព័ត៌មានជាតិ

បងប្អូនគួរប្រុងប្រយ័ត្ន មុននឹងទិញរថយន្តជិះ…..

កណ្ដាល: កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល កម្លាំងអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកណ្ដាល បានធ្វើការបង្ក្រាបទីតាំងកែច្នៃ និងដំឡើងរថយន្តដោយគ្មានច្បាប់មួយកន្លែង។

ម្ចាស់ទីតាំងខាងលើមានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

វត្ថុតាងដកហូតបានរួមមាន៖ រថយន្តម៉ាក NISSAN DiESAlL ៦គ្រឿង ទំងន់៥តោន រថយន្តចង្កូតស្ដាំ (គ្មានពន្ធ) ក្នុងនោះ មានពណ៌ទឹកប្រាក់ ២គ្រឿង និងពណ៌ស ៤គ្រឿង ដំឡើងទ្រុងរួច ៣គ្រឿង និងមិនទាន់តំឡើងទ្រុង ៣គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងរៀបចំ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់៖ រថយន្តខាងលើ ជាប្រភេទរថយន្តដឹកធម្មតា ហើយបានកែច្នៃជារថយន្តបែន សម្រាប់ដឹកដី ដោយមានម្ចាស់រៀងៗខ្លួន៕

មតិយោបល់