ព័ត៌មានជាតិ

២០ឧសភាជាទិវារំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ

ភ្នំពេញៈ គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញរាប់ពាន់នាក់ បានចូលរួមពិធីសូត្រមន្តបង្សុកូល រាប់បាត្រព្រះសង្ឃចំនួន២០៥អង្គ ដើម្បីឧទ្ទិសកុសល ផលបុណ្យដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ចំនួន៨៩៨៥នាក់ ដែលត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពត យកមកសំលាប់នៅជើងឯកនេះ។២០ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រ ជាពលរដ្ឋកម្ពុជានៅតែចាំទុកមិនអាចបំភ្លេចបាននូវសម័យកាលនរកអវចី ដែលបានកើតឡើងហាក់នៅស្រស់ៗនៅឡើយ លើទឹកដីនៃមាតុភូមិកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍។

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានចូលរួម បានសំរួមកាយវាចារចិត្តនៅចំពោះ មុខស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះនៅមជ្ឈមណ្ឌលប្រល័យពួជសាសន៍ជើងឯកក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាធិប តេយ្យប្រល័យពូជសាសន៍។ ពិធីរាប់បាត្រ និងបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា ត្រូវ បានធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលគេបានគាស់ចេញពីរណ្តៅកប់ សពរួមចំនួន៨៦រណ្តៅ មានលលាក្បាលជនរងគ្រោះចំនួន៨៩៨៥ នាក់នៅជើងឯកនេះ។

នាឱកាសនោះ តំណាងសិស្ស និស្សិត បញ្ញវន្ត តំណាងក្រុមការងារយុវជន និងតំណាង យុវជនមូស្លីមកម្ពុជា តំណាងជនរងគ្រោះ បានលើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន ដោយបានរំលឹកឡើងវិញពីទុក្ខវេទនាដ៏សែនឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ទាំងផ្លូវកាយ និងផ្លូវចិត្តដែលត្រូវបានពួកឃាតករអាវខ្មៅ កាប់សំលាប់យ៉ាងសាហាវឃោ ឃៅព្រៃផ្សៃ។ ភាពសោកសង្រេង និងរន្ធត់ញ៉ាប់ញរ័លាយឡំដោយវិប្បយោគដ៏ខ្លោចផ្សា ដែលលើកយកមកសំដែងឡើងវិញ ដោយក្រុមសិល្បះនៃសាកលវិទ្យាល័យវិចិត្រសិល្បះ បានអង្រួនទឹកចិត្តអ្នកចូលរួមពិធីឲ្យនឹកឃើញនូវទុកសោកដែលមិនអាចពណ៌នាបានក្នុង របបពេជឃាដនេះ ហាក់នៅថ្មីៗចំពោះមុខនៅឡើយ និងហាក់បានចំណាររៀបរាប់ពីវិធីធ្វើ ទារុណកម្មគ្រប់បែបយ៉ាង ធ្វើឲ្យយើងនឹកសង្វែកយ៉ាងក្រៃលែងដល់ជនរួមជាតិស្លូតត្រង់ ដែលបានបាត់បង់ជីវិតយ៉ាងខ្លោចផ្សាទាំងគ្មានកំហុស។ រយៈពេល៣៧ឆ្នាំបានកន្លងផុត ទៅមែន តែស្រមោលអន្ធកាលដ៏ងងឹតសូនសុងពោរពេញដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសប្រាត់ប្រាស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យហាក់នៅថ្មីៗនៅឡើយ។

មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក គឺជាវាលពិឃាដដ៏ធំមួយក្នុងចំណោមវាលពិឃាដជាង៣០០ កន្លែងនៅទូទាំងប្រទេស។ ពិធីបង្សុកូលរាបបាត្រ រួមទាំងការរៀបចំឲ្យមាននូវទិដ្ឋភាព និង រូបភាពជាក់ស្តែងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំនេះ ពិតជាបានផ្តល់ឲ្យយុវជនជំនាន់ក្រោយនូវការយល់ដឹងពីរបបដ៏សា ហាវឃោឃៅនេះ និងមិនអាចបំភ្លេចបានថ្ងៃជ័យជំនៈ៧មករាជាប្រវត្តិសាស្ត្រដែលបានរំ ដោះប្រជាជនកម្ពុជាឲ្យចាកផុតពីរណ្តៅមរណៈនិងផ្តល់សិទ្ធសេរីភាពគ្រប់បែបយ៉ាងដល់ ប្រជាពលរដ្ឋជាមួយនឹងការអភិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃ។

គួបញ្ជាក់ថា កាលពីរសៀលថ្ងៃ ទី១៨ ឧសភាតំណាងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បាននាំយកសៀវភៅបញ្ជី សារពើភណ្ឌដើម្បីអភិរក្សអដ្ឋិធាតុជនរងគ្រោះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង ឯកមកប្រគល់ជូនសាលារាជធានីភ្នំពេញទុកជាភស្តុតាងនៃការកាប់សំលាប់ជាតិសាសន៍ឯងទុកឲ្យក្មេង ជំនាន់ក្រោយបានដឹង៕

photo_2016-05-20_09-06-57 photo_2016-05-20_09-06-58 photo_2016-05-20_09-06-59 photo_2016-05-20_09-06-56 photo_2016-05-20_09-06-55 photo_2016-05-20_09-06-51 photo_2016-05-20_09-06-52 photo_2016-05-20_09-06-53 photo_2016-05-20_09-06-54 photo_2016-05-20_09-06-55 (2) photo_2016-05-20_09-06-48 photo_2016-05-20_09-06-49 photo_2016-05-20_09-06-50

មតិយោបល់