ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាល: នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីជួញដូររក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ត្រង់ចំណុចបន្ទប់ជួលឈ្មោះ ធុល ប៊ុនធឿន ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៨នាក់ ត្រូវបានឃាត់ខ្លួន៖
១ / ឈ្មោះ ប៉ែន ចាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ ដំណាក់តាយឹង សង្កាត់ ចោមចៅ ខណ្ឌ័ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជួញដូរ)
២ / ឈ្មោះ ធុល ប៊ុនធួង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ត្រូវជាប្អូនឈ្មោះ ធុល ប៊ុនធឿន (ប្រើប្រាស់)
៣ / ឈ្មោះ ធុល ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ (ផ្តល់ទីតាំង)។ អ្នកទាំងពីរមានទីលំនៅភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
៤ / ឈ្មោះ វឿន ស្រីណុច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាសង្សារឈ្មោះ ធុល ប៊ុនធឿន (រក្សាទុក)
៥ / ឈ្មោះ ធី ថេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់)
៦ / ឈ្មោះ គឹម ស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់ រាជធានីភ្នំពេញ ត្រូវជាសង្សារឈ្មោះ ប៉ែន ចាន់ថា (រក្សាទុក)
៧ / ឈ្មោះ ធី ចាន់ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ខណ្ឌ័ សែនសុខ រាជធានីភ្នំពេញ (ប្រើប្រាស់)
៨ / ឈ្មោះ សេន ចាន់ធី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកានីរោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ ត្រូវជាសង្សារឈ្មោះ ធី ចាន់ធី (ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៨កញ្ចប់ ក្នុងនោះ ធំ ០៧កញ្ចប់ និងតូច ០១កញ្ចប់ ។
២ / ទូរស័ព្ទ ចំនួន ០៥គ្រឿង ម៉ាក iPhone 8 Plus ចំនួន ០១គ្រឿង ពណ៌ស , ម៉ាក iPhone 6 Plus ចំនួន ០១គ្រឿង ពណ៌ផ្កាឈូក , ម៉ាក Oppo ចំនួន ០៣គ្រឿង ពណ៌ក្រហម ០២គ្រឿង , ពណ៌ខ្មៅ ០១គ្រឿង , ម៉ាក True ចំនួន ០១គ្រឿង ពណ៌ ខ្មៅ ។
៣ / ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ស៊េរីឆ្នាំ២០១៦ ពណ៌ខៀវ លាយ ស ពាក់ស្លាកលេខ ភ្នំពេញ 1FY – 3893 (ជារបស់ឈ្មោះ ប៉ែន ចាន់ថា) ។
៤ / ខ្សែដៃកាឡៃ ចំនួន ០១ខ្សែ ។
៥ / លុយចំនួន ៦០ដុល្លារ និង ៨ម៉ឺនរៀលគត់ ។

ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ជួលឈ្មោះ ធុល ប៊ុនធឿន បានរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៨កញ្ចប់ នៅក្នុងបន្ទប់ រួចឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ប៉ែន ចាន់ថា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់ធំនេះ តម្លៃ ២៥ម៉ឺនរៀល ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីយកមកលក់ឲ្យឈ្មោះ ធុល ប៊ុនធឿន ក្នុង០១កញ្ចប់តូច តម្លៃ ៧ម៉ឺនរៀល ។

ចំណែកឈ្មោះ ធុល ប៊ុនធឿន បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ជារបស់ខ្លួន ដែលឲ្យឈ្មោះ ធុល ប៊ុនធួង ទៅទិញនៅរាជធានីភ្នំពេញ តម្លៃ១៥,០០០៛ ចំណែកឈ្មោះ ធី ចាន់ធី ប្រើប្រាស់គ្រឿងញៀននៅបន្ទប់ឈ្មោះ ធុល ប៊ុនធឿន ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

មតិយោបល់