ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ត្រូវរថយន្តថយក្រោយគាប់ជាប់ដើមត្នោតស្លាប់មួយរំពេច

កំពង់ស្ពឺ: ព្រូឡានម្នាក់ស្លាប់ដោយសារឡានថយក្រោយគាបជាប់ដើមត្នោត ខណ:ដែលបញ្ជារថយន្តថយក្រោយ ស្ថិតនៅវាលស្រែជាប់ផ្លូវលំ ភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ណែត ផុស ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរធ្វើព្រូឡាន (ស្លាប់) មានទីលំនៅភូមិកាន់ដំរ៉ា ឃុំជង្រុក ស្រុកគងពិសី ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានទៅធ្វើជាព្រូឡានជាមួយបងប្រុសបង្កើតឈ្មោះ ណែត ភិន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាអ្នកបើកបររថយន្តម៉ាក Hyundai12.8 តោនភ្លៅ៣ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1219 ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ចាត់ការតាមនីតិវិធី ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់