ព័ត៌មានជាតិ

ខឹងសមត្ថកិច្ចជិះម៉ូតូដេញតាមពីក្រោយយកដែកកេះដុតម៉ូតូខ្លួនឯងចោល នៅសល់តែគ្រោងឆ្អឹង

ស្វាយរៀង: នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់បានយកដែកកេះដុតម៉ូតូខ្លួនឯងចោល សល់តែគ្រោងឆ្អឹង ស្ថិតនៅខាងក្រោមស្ពានតាហោ(ផ្លូវវាង) ភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង/ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវសមត្ថកិច្ចជិះដេញតាមពីក្រោយ ហើយបានប្រាប់បុរសនោះថា ឲ្យឈប់ និងកុំបើកបរលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ខ្លាចគ្រោះថ្នាក់ ឮបែបនេះ ស្រាប់តែបុរសនោះនិយាយរបៀបអ្នកស្រវឹងថា គេបើកតែគេ បើគ្រោះថ្នាក់ គឺគ្រោះថ្នាក់តែគេដែរ គ្មានអីពាក់ព័ន្ធទេ រួចក៏ផ្តួលម៉ូតូទាញយកដែកកេះមកដុតឆេះខ្ទេច ហើយដើរចេញទៅធ្វើមិនដឹង។

មូលហេតុ៖ ព្រោះខឹងនឹងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់ថា កុំឲ្យជិះម៉ូតូលឿនពេក ខ្លាចបង្កគ្រោះថ្នាក់ចំពោះខ្លួន ក៏ដូចជាអ្នកដ៏ទៃដែលធ្វើដំណើរតាមដងផ្លូវ៕

មតិយោបល់