ព័ត៌មានជាតិ

ភ័យបុកពោះ! ទូកសាទ០១គ្រឿង រសាត់បុកឆ្នេរ បណ្តាលឲ្យខូចខាតទាំងស្រុង

ព្រះសីហនុៈ នៅវេលាម៉ោង៤ និង០០នាទីជិតភ្លឺឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចឆ្នេរ Sunset ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានទូក នេសាទ០១គ្រឿង បានរសាត់បុកឆ្នេរ បណ្តាលឲ្យខូចខាតទាំងស្រុង។

មូលហេតុ៖ នៅវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ទូកបានគាំងស្លាបចក្រ ហើយម្ចាស់ទូក ក៏បានបោះយុតថ្កា ស្រាប់តែដល់ម៉ោងកើតហេតុ យុតថ្កាមានបញ្ហា បណ្តាលឲ្យទូកបោកជាមួយផ្ទាំងថ្ម តែម្តង ។

នៅលើទូកមានម្ចាស់ម្នាក់ឈ្មោះ ស្រេង ហ៊ា ភេទប្រុសអាយុ ២៧ឆ្នាំ ស្រុកកំណើត ខេត្តព្រៃវែង ភូមិកុកត្រុល ទីលំនៅបច្ចុប្បន្ន ភូមិកោះស្តេច ស្រុកបុទុមសាគរ ខេត្តកោះកុង មុខរបរនេសាទ។

ករណីនេះ ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ គ្រាន់តែខូចខាតតែឧបករណ៍នៅលើទូកប៉ុណ្ណោះ៕

មតិយោបល់