កណ្តាលៈ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៧និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ នៅចំណុចភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មានជនរងគ្រោះ០៤នាក់តំណាងឲ្យប្រជាពលរដ្ឋ២៦គ្រួសារនៅជុំវិញកន្លែងកើតហេតុ មានឈ្មោះ៖
-ឈ្មោះ កែម ផន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
-ចេវ ប៉ែត ភេទប្រុសអាយុ៣៩ឆ្នាំ
-ឈ្មោះ ស្រេង គោម ភេទប្រុសអាយុ៥២ឆ្នាំ
-ឈ្មោះកែម ផល្លីភេទប្រុសអាយុ៤៤ឆ្នាំ។ ទាំងអស់គ្នាមានទីលំនៅៗ ភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)
-ឈ្មោះ លន វី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។
វត្ថុតាងចាប់យក៖
កាំបិតដែកគ្មានដងចំនួន០៣ ។
តាមរឿងហេតុបានឲ្យដឹងថាកន្លងមកជនសង្ស័យឈ្មោះលន វី ពេលផឹកស៊ីស្រវឹងម្តងៗ តែងតែបង្កសកម្មភាពជាមួយគ្រួសារនិងប្រជាពលរដ្ឋជាច្រើនលើកច្រើនដងមកហើយ។ លុះមកដល់យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ម៉ោង៧និង៣០នាទី មុខសញ្ញាជនសង្ស័យខាងលើ បានផឹកស៊ីស្រវឹង បានដុតភ្លើងបង្កអគ្គិភ័យនៅក្រោមផ្ទះរបស់ខ្លួន ដើម្បីដុតឆេះផ្ទះខ្លួននឹងបង្កឲ្យភ្លើងឆាប ឆេះផ្ទះរបស់អ្នកជិតខាង។ ភ្លាមនោះក្រុមគ្រួសារបងប្អូននៅជុំវិញក្បែរនាំគ្នាជួយពន្លត់ទាន់ បន្ទាប់មកជនសង្ស័យ បានទាញ
កាំបិតគំរាមកាប់សម្លាប់បងប្អូនជនរងគ្រោះដែលមានផ្ទះនៅជុំវិញផ្ទះរបស់ខ្លួនទៀតផង។ ដោយឃើញសកម្មភាពបែបនេះពួកគាត់បានទូរស័ព្ទរាយការណ៍ប្តឹងប៉ុស្តិ៍ រដ្ឋបាលសំពៅពូន បន្ទាប់មកកម្លាំង ប៉ុស្តិ៍ បានសហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលស្រុកកោះធំ ចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់នាំខ្លួនជនសង្ស័យនិងវត្ថុតាង មកកាន់អធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់