ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានគេសម្លាប់ ទាល់តែសាកសពរលួយទើបដឹងដល់ប៉ូលិស!

កណ្តាលៈ មានករណីប្រទះឃេីញសាកសព នៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបង្គោលអង់តែនទូរសព្ទអូរល្វា ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សាកសព មិនស្គាល់អត្តសញ្ញាណនោះទេ ជាមនុស្សប្រុស អាយុប្រហែលចន្លោះពី៤០ឆ្នាំ ទៅ ៥០ឆ្នាំ ( មានស្ថានភាពរលេះរលួយសាច់) ស្លៀកខោខូវប៊យជេីងវែងខៀវ ក្រណាត់យឺត ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន) អត់មានពាក់អាវ ។

ក្នុងនោះដែរ កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត កម្លាំងអធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍ ពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ ភូមិបានពិនិត្យសាកសព ដេកផ្កាប់មុខ ដៃស្តាំមានស្នាមចាក់សាក់នៅលេីកំភួនដៃ (រូបផ្កាកូលាប) ក្បាលផ្នែកខាងក្រោយ មុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខ លេីចុងចិញ្ចេីមខាងឆ្វេង) ស្លៀកខោលីអូ ពណ៌ខ្មៅ ក្នុងហោប៉ៅស្តាំខាងមុខ មាននាឡិកាមួយ ពណ៌ស សក់វែងស្លូត ធ្មេញធំរដិករដុបប្រហោងមិនស្មេី ស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលេីជេីងសក់ផ្នែកខាងក្រោយកាត់ទទឹងលេីស្លឹកត្រចៀកខាងឆ្វេងមកដល់លេីចិញ្ចេីមខាងស្តាំ មានស្នាមបាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជាពីរកំណាត់ដាច់ចេញពីគ្នា។ បាក់ភ្លៅខាងឆ្វេងលេី ក្បាលជង្គង់។

ការសន្និដ្ឋាន ករណីនេះ ជាករណីឃាតកម្ម បច្ចុប្បន្នសាកសពត្រូវបានកប់នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រឃុំអរិយក្សត្រ ដេីម្បី
ស្រាវជ្រាវ ស្វែងចាប់ជនល្មេីស៕

មតិយោបល់