ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រីជាច្រើននាក់ ករណីចែកចាយ និងប្រើសារធាតុញៀន

កំពត: ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទី កម្លាំងជំនាញបានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ស្រីចំនួន ២នាក់៖
១.ឈ្មោះ ប៉ូ កុក ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
២.ឈ្មោះ នេត ម៉ារឌី ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិមណ្ឌល១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ។
៣.ឈ្មោះ ឈុន ប៉ុនថារ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ។
៤.ឈ្មោះ ម៉ម នួន ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។
៥.ឈ្មោះ លី រតន: ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ-ឃុំត្រពាំងធំ ស្រុកទឹកឈូ ។
៦.ឈ្មោះ ព្រីញ ចាន់ធាម ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ។
៧.ឈ្មោះ ទុំ ស្រីកី ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ។

ដកហូត៖ ថ្នាំញៀនចំនួន ១៧កញ្ចប់ (ធំចំនួន ០១ កញ្ចប់) ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់