ព័ត៌មានជាតិ

ផ្អើលទាំងមេឃមិនទាន់ភ្លឺ! អគ្គិភ័យឆេះតូប និងផ្ទះប្រជាពលរដ្ឋ នៅខេត្តក្រចេះ

ក្រចេះ: នៅវេលាម៉ោង ២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង និងតូបកាត់សក់ចំនួន១ សំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ឌឿន ស្រីមុំ ផ្ទះទំហំ ៤×១២ ម៉ែត្រធ្វើពីថ្មប្រក់ស័ង្កសីឆេះទាំស្រុង ម៉ូតូម៉ាកវេវ ១គ្រឿង សម្ភារ:ប្រើប្រាស់មួយចំនួន ទី២ម្ចាស់ផ្ទះឈ្មោះ សុខ ហេង ភេទស្រី ផ្ទះទំហំ ៧×៩ម៉ែត្រ ធ្វើថ្មក្រោមឈើលើប្រក់ស័ង្កសីឆេះទាំងស្រុង និងសម្ភារ:ប្រើប្រាស់ទាំងអស់។

ចំណែកម្ចាស់តូបកាត់សក់ឈ្មោះ ឌឿន ប៊ុនរ៉ី ភេទប្រុស តូបទំហំ ២.៥×៤ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ឆេះទាំងស្រុង។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ឆាបឆេះចេញពីតូបកាត់សក់ (ម្ចាស់មិននៅ)។ ករណីខាងលើ ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានដឹកនាំចុះជួយអន្តរាគមន៍ បាញ់ទឹកសង្រ្គោះ និងទប់ស្កាត់៕

មតិយោបល់