ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រីជាច្រើននាក់ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅអគារ ឌឹ ប្រ៊ីដ

ភ្នំពេញ: កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុចអាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ចំនួន១១នាក់ ប្រុស០៤នាក់ស្រី០៧នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀន។

វត្ថុតាងចាប់យកមាន៖
១/ក្រាមពណ៌សថ្លា០៥កញ្ចប់ ៨,២៣ក្រាម
២/ម្ស៉ៅពណ៌ស០៤កញ្ចប់ ២,៦៩ក្រាម
៣/ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ២៩គ្រាប់ ១១,៥៤ក្រាម

បច្ចុប្បន្នជនសង្ស័យចំនួន ១១នាក់ប្រុស៤នាក់ស្រី៧នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀនកសាងនីតិវិធី៕

មតិយោបល់