ព្រះវិហារៈ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីព្រឹក មានករណីក្មេងលង់ទឹកស្លាប់ ក្នុងពាងទឹក( ពាងខាប់) នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ ភិន ស្រីនិច ភេទស្រី អាយុ ២ ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ(ស្លាប់)។
មូលហេតុ: បណ្តាលមកពីការធ្វេសប្រហែសរបស់ម្តាយ ទុកកូនអោយលេងទឹកម្នាក់ឯង។
– ឪពុកឈ្មោះ ផល សុផិន និងម្តាយឈ្មោះ វី ស្រីខួច ។
បន្ទាប់ពីបានទទួលព៌តមាន កម្លាំងប៉ុស្តិ៍ប៉ាលហាលបានចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុដើម្បីពិនិត្យជនរងគ្រោះ និងប្រមូលព៌តមានពាក់ព័ន្ធនៅទីនោះ ឃើញថាពិតជាគ្រោះថ្នាក់លង់ទឹកបណ្តាលអោយស្លាប់មែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់