ព័ត៌មានជាតិ

លាន់ដូចរន្ទះ! ម៉ូតូ២គ្រឿងពន្លះគ្នានៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ: ថ្ងៃទី០៣ខែកក្ដដា ឆ្នាំ២០១៩ វេលាម៉ោង២និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតលើផ្លូវADB ចំណុចមុខវត្តសុខធម្មរង្សី ហៅ វត្តទួលពិសិដ្ឋ ស្ថិតនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រវាងម៉ូតូម៉ាកហុងដា សេរី២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1G-2389 បើកបរដោយឈ្មោះ ស៊ីម បូរ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិ៨៧ ឃ្មុំពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវ៉ឹងលុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកម៉ូតូម៉ាកហ្វុយឈ័រ ពណ៌ខ្មៅក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ាង ស៊ាងលី ភេទស្រី អាយុ ២៥ឆ្នាំជាតិខ្មែរនៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរឈ្មោះ ប្រុស ដាណា ភេទប្រុសអាយុ០៣ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នាបណ្ដាលឲ្យអ្នក បើកបរទាំងសងខាង និងអ្នករួមដំណើររងរបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍ចុះវាស់វែងកន្លែងកើតហេតុ និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំនែក អ្នករងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

 

មតិយោបល់