ព័ត៌មានជាតិ

ម៉ូតូ១៤គ្រឿងត្រូវសមត្ថកិច្ចឆែកឃើញក្នុងទីតាំងទទួលបញ្ចាំដែលគ្មានច្បាប់អនុញ្ញាត សង្ស័យពាក់ព័ន្ធអំពើបទល្មើស

បាត់ដំបងៈ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានដឹកនាំកងកម្លាំងនគរបាលធ្វើកា រត្រួតពិនិត្យទីតាំង ទទួលបញ្ចាំទ្រព្យសម្បត្តិនិងសម្ភារៈ ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតក្នុងក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានម្ចាស់ទីតាំងឈ្មោះ អែម បូរិន្ទ ភេទ ប្រុស អាយុ ៣៨ឆ្នាំមានទីលំនៅដូចខាងលើ ព្រមទាំងពិនិត្យឃើញទោចក្រយាន យន្ត(ម៉ូតូ)ចំនួន ១៤គ្រឿង ដែលស្ថិតនៅក្នុងទីតាំងខាងលើ ។

សូមជម្រាបជូនថា៖ ក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងជារឿយៗសមត្ថកិច្ចនគរបាល តែងទទួលព័ត៌មានថា មានទីតាំងទទួលបញ្ចាំ មួយចំនួនដែលធ្វើបើកធ្វើសកម្មភាពដោយគ្មានច្បាប់អនុញ្ញាត ហើយមានក្រុមជនសង័្សយបានយកទ្រព្យសម្បត្តិ សម្ភារៈដែលបានមកពីអំពើ ល្មើសច្បាប់ណាមួយនោះមកដាក់បញ្ចាំនៅទីនោះ។នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំរៀងកំពុងធ្វើការសាកសួរម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ឋដ៏ទៃទៀត ដើម្បីស្វែងរកការពិតនៅក្នុងរឿងទទួលបញ្ចាំទោចក្រយានយន្តទាំង ១៤គ្រឿងនេះ ។

លោកវរៈសេនីយ៍ឯក គឹម ពន្លក អធិការនគរ បាលស្រុកកំរៀង បានបញ្ចាក់ថា នៅមានទីតាំងបើកទទួលបញ្ចាំឥតច្បាប់អនុញ្ញាតផ្សេងទៀត នៅក្នុងមូលដ្ឋាននេះដែលសង័្សយថា បានទទួលបញ្ចាំទ្រព្យសម្បត្តិ និងសម្ភារៈដែលមិនស្របច្បាប់នៅក្នុងនោះ៕

មតិយោបល់