ព័ត៌មានជាតិ

ករណីភ្លៀងលាយខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះពលរដ្ឋរលំទាំងស្រុង១ខ្នង និងប៉ើងដំបូលជាច្រើនខ្នង

សៀមរាប: កាលពីវេលាម៉ោង ១យប់ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់គ្របដណ្តប់ទូទាំងស្រុកជីក្រែង និងមានខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យរលំផ្ទះ១ខ្នង មានទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយប្រវែង៩ម៉ែត្រ សង់មិនទាន់រួច ត្រូវរលំដួលទាំងស្រុង។

ជនរងគ្រោះឈ្មោះ ជិន សេន ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិរំជៃច្រុះ ឃុំល្វែងឫស្សី និងរបើកដំបូល ៥ខ្នងផ្ទះទៀត រួមមាន នៅភូមិតាអុង ចំនួន ២ខ្នងផ្ទះ ភូមិគោកអំពិល ចំនួន៣ខ្នងផ្ទះ ព្រមទាំងបានរបើកដំបូលតូបលក់ដូររបស់អាជីវករ នៅផ្សាកំពង់ក្តី ក្នុងឃុំកំពង់ក្តី អស់មួយចំនួនទៀត ៕

មតិយោបល់