ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់មួយរំពេច ក្រោយយកដៃដែលសើមទៅចុចបិទកុងកាត់

ពោធិសាត់: ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ ដោយសារតែចរន្តអគ្គិសនីឆក់ បន្ទាប់ពីស្រ្តីរូបនោះចេញពីបន្ទប់ទឹក ហើយបានយកដៃដែលសើមទៅបិទកុងកាត់ភ្លើងនៅខាងមុខបន្ទប់ទឹកនោះ។

ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត ពោធិសាត់។ ស្រ្តីរងគ្រោះត្រូវបានគេដឹងថា ឈ្មោះ ទូច សុភក្រ្ត ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាកម្មការិនី នៅរោងចក្រ ថៃអ៊ីស៊ី ស្រុក ក្រគរ ប្តីឈ្មោះ ចាន់ នី និងមានកូនប្រុសម្នាក់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចូលងូតទឹកក្នុងបន្ទប់ទឹក ក្រោយងូតទឹករួចចេញមកវិញ ក៏យកដៃទាំងសើម ចុចកុងតាក់បិទភ្លើងបន្ទប់ទឹកនោះ ក៏ត្រូវឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយហេតុការណ៍កើតឡើង ដោយមិនទាន់អស់ចិត្ត ក្រុមគ្រួសារបានដឹកនារីរងគ្រោះទៅសង្រ្គោះនៅមណ្ឌលសុខភាពក្រគរ ដើម្បីសង្គ្រោះ តែត្រូវគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

មតិយោបល់