ភ្នំពេញៈ ជាលើកទី១ ដែលអតីតតារាសម្ដែងល្បីឈ្មោះអ្នកនាងកែវ កល្យាណ បានប្រកាសឲ្យដឹងពីទុក្ខសោករបស់ខ្លួនជាសាធារណៈ ក្នុងពេលកន្លងមកគេច្រើនឃើញអ្នកនាងបង្ហោះពីភាពរីករាយ និងសកម្មភាពការងារឲ្យអ្នកគាំទ្របានឃើញ។ ទុក្ខសោកដែលអ្នកនាងបង្ហោះនោះ គឺដំណឹងបាត់បង់បងស្រីបង្កើតរបស់អ្នកនាងកាលពីល្ងាចថ្ងៃទី១៦ កក្កដា ក្នុងឆ្នាំ២០១៦មុននេះ។
អ្នកនាងកែវ កល្យាណ បានសរសេរនៅលើហ្វេសប៊ុកថា«បងប្អូនជាទីស្រលាញ់ បងស្រីនាងខ្ញ់ំបង្កើតគាត់បានលាចាកលោកនេះហើយ កាលពីល្ងាចមិញនេះ(១៦-៧-២០១៦) ..ខ្ញុំសែនពិបាកចិត្តនិងសោកស្តាយអាឡោះអាល័យគាត់ណាស់ ខ្ញុំគ្មានថ្ងៃបានជួបមុខគាត់ទៀតទេ…សូមបងទៅកាន់ សុគតិភព និងជួបតែមនុស្សល្អៗនៅជាតិក្រោយណាបង…»។ នេះជាទុក្ខសោកដែលធ្វើឲ្យមានអ្នកក្ដុកក្ដួលជំនួសអ្នកនាងច្រើនគួរសមពីក្រុមអ្នកលេងហ្វេសប៊ុក ដោយសារតែនេះគឺជាការបាត់បង់សមាជិកសំខាន់ម្នាក់នៅក្នុងគ្រួសារ។ គេមិនទាន់ដឹងថាបងស្រីរបស់អ្នកនាងមានជំងឺអ្វី និងមានវ័យប៉ុន្មានក្នុងពេលទទួលមរណភាពនោះទេ ដោយគ្រាន់តែមានការប៉ាន់ស្មានថា បងស្រីរបស់អ្នកនាងរង្វង់តែជាង៥០ឆ្នាំប៉ុណ្ណោះ។ ម្នាក់ៗយល់ថាអ្នកនាងពិតជាមានអារម្មណ៍សោកស្ដាយ នៅពេលដែលបងស្រីរបស់ខ្លួនមិនទាន់ស្ថិតក្នុងវ័យជរានៅឡើយ តែបែរជាមានជំងឺហើយបណ្ដាលឲ្យទទួលមរណភាពបែបនេះ។
ក្រុមតារាសិល្បៈត្រូវបានគេអះអាងថានឹងអាចអញ្ជើញឲ្យចូលរួមនៅក្នុងពិធីបុណ្យនេះ ដោយសារតែពេលកន្លងមក គឺអ្នកនាងកែវ កល្យាន ក៏មានទំនាក់ទំនង និងបានបង្ហាញខ្លួននៅក្នុងកម្មវិធីនានារបស់តារាសិល្បៈផងដែរ។ អ្នកនាងទើបនឹងបានធ្វើបុណ្យឲ្យម្ដាយ ដោយបានអញ្ជើញតារាសិល្បៈយ៉ាងច្រើនកុះករមុននេះប៉ុណ្ណោះ ទើបការបាត់បង់ជីវិតបងស្រីរបស់អ្នកនាងគឺច្បាស់ណាស់ថានឹងមានតារាសិល្បៈដែលមានទំនាក់ទំនងជាមួយអ្នកនាងចូលរួមឈឺឆ្អាល។ ប៉ុន្តែគេមិនទាន់ដឹងថាពិធីបុណ្យនោះនឹងមានតារាសិល្បៈច្រើននាក់ចូលរួមដូចគ្នានឹងពេលដែលអ្នកនាងធ្វើបុណ្យកាលពីប៉ុន្មានខែមុន ឬយ៉ាងណានោះទេ ដោយសារតែទីតាំងបុណ្យសពនៅមិនទាន់បានបញ្ជាក់៕
មតិយោបល់