ព័ត៌មានជាតិ

និស្សិតសកលវិទ្យាល័យន័រតុនម្នាក់ ត្រូវចោរលួចម៉ូតូម៉ាក scoopy បាត់ លោកមេប៉ុស្តិ៍ផ្សារដើមថ្កូវ មិនទាន់ចាប់ជនសង្ស័យបាន

ភ្នំពេញ: ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំក្បែរវិទ្យាលយ័បឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូម៉ាក scoopy ស៊េរី២០១៥ ពណ៌ក្រហម លាយពណ៌ស ស្លាកលេខភ្នំពេញ 1FO-9110។

ជនរងគ្រោះជានិស្សិតសកលវិទ្យាល័យន័រតុន ស្រុកកំណើតនៅឯខេត្តព្រៃវែង។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគររដ្ឋបាលផ្សារដើមថ្កូវ ឲ្យជួយស្វែងរកម៉ូតូរបស់គាត់ផង។

សូមបញ្ជាក់៖ មួយរយ:នេះ ក្នុងសង្កាត់ផ្សារដើមថ្កូវ ហាក់បីដូចជាបាត់ម៉ូតូជាញឹកញយ ប៉ុន្តែមិនទាន់ឃើញសមត្ថកិច្ច ចាប់ជនសង្ស័យបាននៅទ្បើយទេ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ក្នុងមូលដ្ឋានរបស់គាត់ ទាក់ទងនឹងភូមិឃុំមានសុវត្ថិភាព សូមឲ្យលោកមេប៉ុស្ដិ៍ជំរុញមន្ត្រី ក្រោមឱវាទរបស់លោក ចុះល្បាតពួនស្ទាក់ ក្នុងសង្កាត់របស់លោក ឲ្យបានជាប្រចាំកុំឲ្យល្បាតតែក្បាលព្រលប់ យប់ជ្រៅនាំគ្នារត់ចូលដេកប៉ុស្តិ៍អស់ កុំទុកឲ្យពលរដ្ឋរិះគន់៕

មតិយោបល់