ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ២នាក់ ករណីចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបនិងចាប់ខ្លួនជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់