ព័ត៌មានជាតិ

កម្ពុជាស្វាគមន៍ ចំពោះរដ្ឋាភិបាលចិន ដែលបានបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីនហុងចូលមកទន្លេមគង្គក្រោម ដើម្បីប្រើប្រាស់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះរដ្ឋាភិបាលចិន ដែលបានបើកបង្ហូរទឹកជាលើកទី៣ ពីទំនប់វារីអគ្គិសនីជីងហុង ចូលមកទន្លេមគង្គក្រោម ដើម្បីជួយសំរាលផលប៉ះពាល់ដែលបណ្តាល មកពីគ្រោះរាំងស្ងួតមកលើ បណ្តាប្រទេសតំបន់ មេគង្គក្រោម រួមទាំងកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាស ជូនព័ត៌មានរបស់ក្រសួងកាបរទេសនិងសហប្រតិបត្តការអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសា។
ការបើកបង្ហូរទឹកជាលើកទី៣ ពីទំនប់វារីអគ្គិសនីជីងហុង ចូលមកទន្លេមគង្គក្រោម ធ្វើឡើង តាមសំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅក្នុងឱកាសអញ្ជើញទៅចូលរួមវេទិកាសហប្រតិបត្តិការទន្លេមេគង្គ និងទន្លេឡានឆាង សម្តេចបានស្នើឲ្យប្រទេសចិន ជួយបើកបង្ហូរទឹកចូលទន្លេមេគង្គ ដែលកំពុងរីងខ្លាំង។
នៅសេចក្តីប្រកាសពត័មាននោះបានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្វាគមន៍សេចក្តី សំរេចថ្មីៗនេះ របស់រដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីនហុង(Jinhong Hydro-power Station) ខេត្តយូណាន ចូលមកទន្លេមេគង្គក្រោម ចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ នេះ ដើម្បីជួយសំរាលផលប៉ះពាល់ដែលបណ្តាល មកពីគ្រោះរាំងស្ងួតមកលើ បណ្តាប្រទេសតំបន់ មេគង្គក្រោម រួមទាំងកម្ពុជាផងដែរ។ សេចក្តីជូនព័ត៌មាន បានបន្តទៀតថា ការបើកបង្ហូរទឹកចូលមកទន្លេមេគង្គ បានបង្ហាញជាថ្មីម្តងទៀតពីកិច្ចសហប្រតិបត្តិការដ៏ល្អ លើការគ្រប់គ្រងធនធានទឹក រវាងបណ្តាប្រទេសមេគង្គ និងចិន ។
សូមរំលឹកថា កាលពីមុខបុណ្យចូលឆ្នាំខ្មែរ លោកស្រី ប៊ូ ជាងហ្គូ ឯករដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានចូលជួប សម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបនឹងឡើងកាន់តំណែង។ នៅក្នុងឨកាសនោះ លោកស្រី ប៊ូ ជាងហ្គូ បានមានប្រសាសន៏ថា រដ្ឋាភិបាលចិន បានយល់ព្រមបើកបង្ហូរទឹកទន្លេឡានឆាងចូលទន្លេមេគង្គជាលើកទី៣ តាមសំណើរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ចូលមកទន្លេមេគង្គ ដើម្បីផ្តល់ទឹកដល់ប្រទេសតាមដងទន្លេមេ គង្គទាំង៥ (មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម) ដែលកំពុងជួបគ្រោះរាំងស្ងួតខ្លាំង។
លោកស្រី ប៊ូ ជាងហ្គូ បានប្រាប់លោក ប្រាក់ សុខុន ថា ការបើកបង្ហូរទឹកទន្លេឡានឆាងចូលមកទន្លេមេគង្គ គឺបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ក្រោយជំនួបពិភាក្សា រវាងលោកស្រី ប៊ូ ជាងហ្គូ និងលោក ប្រាក់ សុខុន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦កន្លទៅនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់ប្រទេសចិន បានជួយបង្ហូរទឹកចូលដងទន្លេមេគង្គជាបន្តបន្ទាប់ ដើម្បីសង្រ្គោះដល់គ្រោះរាំងស្ងួតរបស់ប្រទេសតាមដងទន្លេមេគង្គ។
សូមបញ្ជាក់ថា ប្រទេសចិន បានយល់ព្រមបើកទឹកបង្ហូរចូលមកទន្លេមេគង្គចំនួន ២លើករួចមកហើយកាលពីខែកុម្ភៈ និង ខែមីនា។ ក្នុងពិធីកាត់ឬសសីមាព្រះវិហារ នៅវត្តពានរោង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅក្នុងឱកាសអញ្ជើញទៅចូលរួមវេទិកាសហ ប្រតិបត្តិការទន្លេមេគង្គ និងទន្លេឡានឆាង សម្តេចបានស្នើឲ្យប្រទេសចិន ជួយបើកបង្ហូទឹកចូលទន្លេមេគង្គ ដែលកំពុងរីងខ្លាំង។
បើតាមការបញ្ជាក់របស់សម្តេច ទន្ទឹមនិងការឲ្យចិនបើកបង្ហូរទឹក សម្តេចតេជោ ក៏បានស្នើឲ្យប្រទេសសមាជិកទន្លេមេគង្គនៅផ្នែកខាង លើ ដូចជាមីយ៉ាន់ម៉ា ថៃ និងឡាវ កុំឲ្យទប់ទឹកនេះខ្លាំងពេក ត្រូវបង្ហូរមកប្រទេសផ្នែកខាងក្រោមពីរទៀត គឺកម្ពុជា និងវៀតណាម។ សម្តេច តេជោ ក៏បានបង្ហាញក្តីព្រមបារម្ភផងដែរ បើទឹកទន្លេមេគង្គនៅតែបន្តរីងហួតខ្លាំងទឹកប្រៃអាចនឹងហូរចូលមកដល់អ្នកលឿង។ ការព្រួយបារម្ភរបស់សម្តេចបានកើតមានឡើង បន្ទាប់ពីដែនទឹកសាបនៅក្នុងប្រទេសវៀតណាម ត្រូវទឹកប្រៃហូរចូលចម្ងាយជាង ១០០គីឡូម៉ែត្រ។
សម្តេចតេជោ បានពន្យល់ថា បើទឹកទន្លេមេង្គកាន់តែរីងហួត នោះទឹកសមុទ្រជោឡើង ហើយនឹងហូរចូលក្នុងទឹកទន្លេមេគង្គ។ រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់ប្រទេសចិន បានជួយបង្ហូរទឹកចូលដងទន្លេមេគង្គជាបន្តបន្ទាប់ ដើម្បីសង្រ្គោះដល់គ្រោះរាំងស្ងួតរបស់ប្រទេសតាមដងទន្លេមេគង្គ។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន ធ្លាប់បានបើកបង្ហូរទឹកចំនួនពីរលើករួចមក ហើយក្នុងរវាងពី ខែ មករា ដល់ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៦ នេះ សំរាប់ការប្រើប្រាស់បន្ទាន់របស់ប្រទេសបណ្តា ប្រទេសតំបន់មេគង្គក្រោម ៕

photo_2016-04-18_12-55-57 12991103_973114819411039_2243497689905549467_n 13000230_973114812744373_652968419119621178_n

មតិយោបល់