ព័ត៌មានជាតិ

បុរស២នាក់ស្រវឹងស្រាជិះម៉ូតូបុកដើមកាស្យា បណ្ដាលឲ្យស្លាប់ និងម្នាក់ទៀតរងរបួសស្រាល

ពោធិ៍សាត់: នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង១៥នាទី លើផ្លូវក្រាលក្រួសក្រហម ចំណុចថ្លុកប្រហិត ស្ថិតនៅ ភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ។

ជនរងគ្រោះឈ្មោះ ហួត រិទ្ធី អាយុ ២៥ឆ្នាំភេទប្រុស ជនជាតិខ្មែរ នៅភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ស្រុកក្រគរ បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខៀវ គ្មានពាក់ម៉ួកសុវត្ថិភាព ធ្វើចរាចរណ៍ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងស្រា ល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ បានបុកដើមកាស្យា បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់។ ក្រោយមកដោយមានរបួសធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន ជនរងគ្រោះបាន (ស្លាប់)
បញ្ជូនត្រលប់មកផ្ទះវិញ ធ្វើបុណ្យតាមប្រពៃណី រួមដំណើរឈ្មោះ ណាង ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរនៅភូមិក្បាលឈើពុក ឃុំស្យាស្រុកកណ្តៀង (រងរបួសស្រាល)

សូមបញ្ជាក់៖ ករណីខាងលើនេះ ម៉ូតូជនរងគ្រោះ ត្រូវបងប្អូនអូសយកទៅរបស់ជនរងគ្រោះ ៕

មតិយោបល់