ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៦ ធៀបទៅនិងឆ្នាំ២០១៥ ថយចុះមួយលើក

(ខេត្តស្វាយរៀង)៖យោងតាមរបាយការណ៍ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង កើតទ្បើងសរុប៤លើក (លើផ្លូវជាតិលេខ១ មាន១លើក ផ្លូវខេត្ត២លើក និងផ្លូវលំ១លើក) ហើយបើប្រៀបធៀប និងបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៥ មានការថយចុះមួយលើកស្មើនិង២០ភាគរយ គឺ៤លើកលើ៥លើកមនុស្សរងគ្រោះ សរុប១២នាក់ ស្រី៣នាក់ លើ៨នាក់ មានការកើនទ្បើង៤នាក់ ស្មើរនិង៣៣ភាគរយ។ របាយការណ៍បានបញ្ជាក់ទៀតថា បានបណ្តាលមនុស្សស្លាប់១នាក់ លើ១នាក់ ស្មើគ្នានិងឆ្នាំទៅ របួសធ្ងន់៦នាក់ លើ៥នាក់ មានការកើនទ្បើងចំនួន១នាក់ស្មើ១៧% និងរបួសស្រាល៥នាក់ ស្រី២នាក់ ដែលមានការកើនទ្បើងចំនួន៣នាក់ស្មើ៦០%។របាយការណ៍បានលើកទ្បើងទៀតថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកពីកត្តាស្រវឹង១ករណី ស្មើនិង២៥% មិនគោរពសិទ្ធិអាទិភាព៣ករណី ស្មើរនិង៧៥% ក្នុងចំណោមអ្នកបើកបរម៉ូតូចំនួន៥គ្រឿង និងអ្នកមិនពាក់មួកសុវិត្ថភាពចំនួន៥នាក់ ស្មើរ១០០%។ មធ្យោបាយខូចខាតសរុប៧គ្រឿង។ ហើយគ្រោះថ្នាក់ចរាចរណ៍នេះបានកើតទ្បើងនៅក្រុងស្វាយរៀង៣លើក និងស្រុករមាសហែក១លើក៕

photo_2016-04-18_12-29-41 photo_2016-04-18_12-29-42

មតិយោបល់