ស្ទឹងត្រែងៈ មានករណីលង់ទឹកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចអូររុន ភូមិកាំងចាម ស្រកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះឈ្មោះ រឿន ធា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុម៉ោងប្រហែល ៤ជាង ជនររងគ្រោះបាននាំគ្នាទៅសាម៉ួងនៅចំនុចកើតហតុខាងលើ ដែលមានគ្នា ៥នាក់ ពេលកំពុងសាម៉ួង ឈ្មោះ រឿន ធា បានប្រាប់ទៅឈ្មោះ ឈា សុខលេងថា សាម៉ួង
ឲ្យផងខ្ញុំមិនស្រួលក្នុងខ្លួន ពេលនោះឈ្មោះ សុខលេង បានឆ្លើយថា អឺ សាម៉ួងរួចក៏ឡើងមកលើគោកវិញ ពេលនោះឈ្មោះ ឡៅ សួរឈ្មោះ សុខលេងថា យើងមកគ្នា ៥នាក់តើបាត់ម្នាក់ទៅណាពេលនោះឈ្មោះ សុខលេង សង្ស័យបាននាំគ្នា ចុះរាវរកកន្លែងសាម៉ួងក៏បានឃើញ សពលិចនៅក្នុងទឹក នៅម៉ោង ៥និង៣០បានយកសពឡើងមកផ្ទះ ហើយរាយការណ៍ជូនមកប៉ុស្តិ៍នៅម៉ោង ៦និង០០នាទី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយទទួលបានព័ត៌មានដោយសារយប់មិនអាច ពិនិត្យសពបានកម្លាំងជំនាញចុះទៅពិនិត្យសពនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយបង្កើតគណះកម្មការ មានការចូលរួមពីអាជ្ញាធរភូមិឃុំប៉ុស្តិ៍ និងគ្រូពេទ្យមណ្ឌលសុខភាពថាឡាបរិវ៉ាត់ យោងតាមការពិនិត្យសព និងការបំភ្លឺសាក្សីគ្រូពេទ្យ សន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់