កណ្ដាលៈ មានករណីធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទី ចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ញ៉ែម ធារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអង្គរក្ស ។
ជនសង្ស័យឈ្មោះ ឃុន សៀងហៃ ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
សម្ភារ:ខូចខាត៖ កញ្ចក់ទ្វារមុខចំនួន ៤ផ្ទាំង និងកញ្ចក់បង្អួចចំនួន ៤ផ្ទាំង។
វត្ថុតាងចាប់យក៖ គ្មាន
ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានប្រើប្រាស់ថ្នាំញៀន ហើយមានសតិមិនប្រក្រតី (ប្រើសារធាតុលើសកម្រិត) តែងតែមកគប់ និងយកដំបងវាយទ្វារ និងបង្អួចផ្ទះជនរងគ្រោះជាច្រើនលើក ជាច្រើនសារ មកហើយ ដោយពេលប្រព្រឹត្តរួចរត់គេចខ្លួនបាត់ លុះដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានមកធ្វើសកម្មភាព ទៀតទើបជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់