ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង ត្រូវគេយកមកភ្លុងចោល នៅចម្ការអំពៅមួយកន្លែង មិនទាន់ដឹងមូលហេតុ

កណ្ដាល: ករណីប្រទះឃើញម៉ូតូ ០១ គ្រឿងទុកចោល កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ក្នុងចម្ការអំពៅ របស់ឈ្មោះសុខ ចយ ភេទប្រុសស្ថិត នៅក្នុងភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។

ភិនភាគម៉ូតូទុកចោល៖ ម៉ាក Honda C១២៥មួយគ្រឿង ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1.O 1923 ពណ៌ខ្មៅ លេខតួND125M-8042040 លេខម៉ាស៊ីន ND125ME- 8042040។

ដំណើររឿងហេតុ៖ កាលពីវេលាម៉ោង៦.០០នាទីព្រឹកថ្ងៃកើតហេតុ ឈ្មោះសុខ ចយ ភេទប្រុសអាយុ៧០ ឆ្នាំនៅភូមិសំប៉ាន ឃុំកោះធំ (ខ) បានទៅមើលអំពៅ នៅចម្ការបស់គាត់ ត្រង់ចំណុចព្រែកលោក ត្រើយខាងត្បូង ស្ថិតនៅភូមិសំប៉ាន ស្រាប់តែប្រទះឃើញម៉ូតូនេះ ទុកចោលនៅកណ្ដាលចម្ការអំពៅរបស់ខ្លួន មិនឃើញម្ចាស់មកយកទេ រហូតដល់ម៉ោង១៥ និង៣០នាទីរសៀល ទើបគាត់មករាយការណ៍ជូន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍កោះធំ(ខ) ហើយនាំសមត្ថកិច្ច ទៅមើលបានឃើញ ម៉ូតូនេះ នៅកណ្តាលដីចម្ការរអំពៅមែន។

បច្ចុប្បន្ន ម៉ូតូនេះនគរបាលប៉ុស្ដិ៍យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវរកម្ចាស់បន្តទៀត៕

មតិយោបល់