ព័ត៌មានជាតិ

យ៉ា​ង​ហោ​ច​ណា​ស់​ ​១​៤​ ​នា​ក់​​ស្លា​ប់​​ដោ​យ​សា​រ​​​កា​រ​​ផ្ទុះ​​​​​រោ​ង​ច​ក្រ​​ប្រេ​ង​ ​PEMEX​នៅ​​មិ​ច​ស៊ិ​ច​កូ​​

​យោង​តាម​ព្រភព​ព័ត៌មាន​BBC​ដែល​បាន​ចុះ​បង្ហាញ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ ២០១៣ នេះ​បានឲ្យដឹង​ថា​នៅ​មិច​ស៊ិច​កូមាន​ការផ្ទុះ​មួយ​ផ្សេង​ទៀត​នៅ​ក្រុមហ៊ុន​ផលិត​ប្រេង​របស់​ជាតិ​PEMEX​ដែល​បាន​ធ្វើឲ្យ​មនុស្ស​៨០​នាក់​រងរបួស​តែ​និង​យ៉ាងហោច​ណស់​១៤ នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បំផ្ទុះ​នេះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ជាន់​ទី​៥៤នៃ​អគារ​ធ្វើការ​របស់​ក្រុមហ៊ុន​PEMEX​ជា​កន្លែង​ដែល​មាន​ព្រឹត្តិការណ៏​នេះ​កើតឡើង​។​ខ​ណះ​ដែល​មិន​ទាន់​មាន​ការបកស្រាយ​ណា​ច្បាស់លាស់​ពី​អាជ្ញ​ធរ​និង​ខាង​ភាគី​ក្រុមហ៊ុន​នៅ​ឡើយ​PEMEX​ត្រូវបាន​គេ​ដឹង​ថា​ជារឿយៗ​តែងតែ​មាន​ឧបទេ្ទវ​ហេត​បែប​នេះ​កើតឡើង​។​នៅ​ចាំ​ថា​កាលពី​ខែ​កញ្ញា​ទៅ​ថ្មីៗ​នេះ​ក៏​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​30​នាក់​ដែល​បណ្តាល​មកពី​ការចាក់​បំពេញ​ហ្គាស​នៅក្នុង​រោងចក្រ​ហ្គាស​មួយ​របស់​ក្រុមហ៊ុន​PEMEX​ដែរ​។​

​ចំណែក​ស្ថានីយ៍ទូរទស្សន៍​ក៏​បាន​ចាប់​រូបភាព​បង្ហាញ​នៃ​ជាន​​ខាងលើ​អ​គារ​នៃ​ការផ្ទុះ​នេះ ដែល​បាន​បង្ហាញ​ពី​អំណាច​ភ្លើង​ដែល​បាន​ឆេះ​រាលដាល​ទៅ​កាន់​អគារ​ផ្សេងទៀត​ និង​ឡាន​សង្គ្រោះ​កាកបាទ​ក្រហម​ក៏​ត្រៀមចាំ​អ្នករងរបួស​ដើម្បី​បញ្ចូនទៅ​ព្យាបាល​ផងដែរ​។​
​ប៉ូលីស​បាន​ព័ន្ធ​ផ្លូវ​អគារ​នេះ មិនឲ្យ​មាន​មនុស្សចូ​លមើល​ដើម្បី​រំខាន​ដល់​ការងារ​ជួយ​សង្គ្រោះ​ឡើយ ។​តែ​ទោះជា​យ៉ាងណា​នោះ យើង​នៅ​មិនទាន់​បាន​របាយការណ៍​មួយ​ជាក់លាក់​ពី​ការផ្ទុះ​នេះឡើយ​៕​

យ៉ា​ង​ហោ​ច​ណា​ស់​ ​១​៤​ ​នា​ក់​​ស្លា​ប់​​ដោ​យ​សា​រ​​​កា​រ​​ផ្ទុះ​​នៅ​​រោ​ង​ច​ក្រ​​ប្រេ​ង​ ​PEMEX​នៅ​​មិ​ច​ស៊ិ​ច​កូ​​
យ៉ា​ង​ហោ​ច​ណា​ស់​ ​១​៤​ ​នា​ក់​​ស្លា​ប់​​ដោ​យ​សា​រ​​​កា​រ​​ផ្ទុះ​​នៅ​​រោ​ង​ច​ក្រ​​ប្រេ​ង​ ​PEMEX​នៅ​​មិ​ច​ស៊ិ​ច​កូ​​

ប្រែសម្រួលអត្ថបទដោយ៖Mr.News

មតិយោបល់