ព័ត៌មានជាតិ

ចោរស្រីរូបស្រស់ មានសារធាតុញៀន ត្រូវអស់លក្ខណ៍ សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍

ភ្នំពេញ: ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើកន្ត្រៃកាត់យកខ្សែក នៅចំណុចក្នុងផ្សាររីករាយ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វេន សាវឿន ភេទស្រី អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះ ឈ្មោះ ផុន ចរិយា ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ជាម្តាយរបស់កុមាររងគ្រោះឈ្មោះ វណ្ណា គឹមឡុង ភេទប្រុស ងាយុ០២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨២C ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ គ្មាន ។

សម្ភារ:បន្សល់ទុក ៖ខ្សែកផ្លាកទីន ទម្ងន់២កន្លះជី០១ខ្សែ (របស់ជនរងគ្រោះ) , កន្ត្រៃដែកចំនួន០១ និងកូនកាបូបស្ពាយចំនួន០១របស់ជនសង្ស័យ ។

តាមប្រពព័ត៌មាននៅ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូដឹកកូនចេញពីផ្ទះទៅផ្សាររីករាយ ចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះ ទៅដល់ផ្សារដើរទិញឥវ៉ាន់ ស្រាប់តែជនសង្ស័យខាងលើ បានដើរមកជិតជនរងគ្រោះ និងកូនរួចធ្វើសកម្មភាព យកកន្ត្រៃកាត់យកខ្សែក ពីកកុមាររងគ្រោះ តែត្រូវម្តាយឃើញ ក៏ស្រែថាចោរៗ ភ្លាមនោះ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍ បានចូលទៅពិនិត្យមើល និងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់