ព័ត៌មានជាតិ

រថយន្តម៉ាកអូឌី គ្មានស្លាកលេខ សង្ស័យដាច់ក្រទ្បេ បើកបុករបាំងពុះចែកផ្លូវ និងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាកអូឌី គ្មានស្លាកលេខ បានជ្រុលទៅបុករបាំងពុះចែកផ្លូវ និងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីនេះ មិនបណ្ដាលឲ្យរងរបួសមនុស្សទេ។ មូលហេតុ៖ សង្ស័យរថយន្តដាច់ក្រទ្បេ។

កើតហេតុនៅវេលាម៉ោង ៤ និង ១០នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ខណ:ពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ រួចវាស់វែង និងយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្ត៕

មតិយោបល់