ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃយ៍កំពុងបត់ បណ្តាលឲ្យស្លាប់មួយរំពេច នៅផ្លូវជាតិលេខ៦A

កំពង់ធំ: កាលពីវេលាម៉ោង២២និង៥៣នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍បុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1I-0690 អ្នកបើកបរឈ្មោះ ឈុំ សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃយ៍មួយគ្រឿងកំពុងបត់ ម៉ាកគូបូតា ពណ៌ក្រហម ពាក់ផ្លាកលេខគ្មាន អ្នកបើកបរដោយឈ្មោះ អ៊ុក ឈិន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃយ៍ បានរត់គេចខ្លួនបាត់ស្រមោល ។

មូលហេតុ៖ បង្កឡើងដោយគោយន្តបត់ គ្មានការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែង និងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ថ្ម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ សាកសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់