ព័ត៌មានជាតិ

កុំចេះតែហ៊ាន គ្រឿងញៀន1កញ្ចប់ ក៏ជាប់គុកដែរ…

កណ្តាល: សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៥០នាទី បានឃាត់ខ្លួនបុរសម្នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅចំណុចភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ឈ្មោះ ម៉ាត់ ពីន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច និងឧបករណ៍សំរាប់ជក់ ។
តាមប្រភពព័ត៌មានមុនពេលកើតហេតុ មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ម៉ាត់ ពីន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ម៉ាត់ ពីន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច តម្លៃ ២០,០០០៛ ពីឈ្មោះ ប៉ោត ភេទប្រុស អាយុ ៣៥ឆ្នាំ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

 

មតិយោបល់