ប្រជាជនកូរ៉េខាងជើងប្រមាណជាង ១ ម៉ឺននាក់ បានធ្វើការប្រមូលផ្តុំគ្នានៅវិមានគីមអ៊ីលស៊ុង ក្នុងក្រុងព្យុងយ៉ាង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិទៅកូរ៉េខាងជើងពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធមនុស្ស។
ការប្រឆាំងតវ៉ាពីសំណាក់ប្រជាជនកូរ៉េខាងជើងនាពេលនេះ បានចាត់ទុកចំណាត់កាណ៏របស់សហរដ្ឋអាមេរិក និង ប្រទេសសម្ព័ន្ធមិត្តមួយចំនួនទៀតថាជារឿងកំប្លែងដ៏គូរអោយអស់សំណើចមួយ។
ស្របពេលជាមួយគ្នានេះ លេខាធិការបក្សពលករកូរ៉េខាងជើង លោក គីម គីណាម បានចេញការព្រមានមួយថា ប្រសិនបើសហគមន៏អន្តរជាតិនៅតែបន្តរបង្ខូចឈ្មោះ ក៏ដូចជាធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ទៀតនោះ ពួកគេនឹងត្រូវទទួលរងទណ្ឌកម្មដោយគ្មានមេត្តាត្រលប់វិញពីកូរ៉េខាងជើង។
ជាននេះទៅទៀត លោក គីម គីណាម ក៏បានអំពាវនាវអោយរដ្ឋបាលលោក អូបាមា ចេញលិខិតសូមទោសជាផ្លូវការណ៏មួយផងដែរ ចំពោះព្រឹត្តិការណ៏ថ្ងៃទី ១៨ វិច្ឆិកា កន្លងទៅនេះ ដែលគណៈកម្មាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីអនុម័តជំរុញអោយក្រុមប្រឹក្សាសន្តិសុខ ធ្វើការរុញច្រានបញ្ហាសិទ្ធមនុស្សនៅកូរ៉េខាងជើងទៅអោយតុលាការឧក្រឹតកម្មអន្តរជាតិធ្វើការដោះស្រាយ ៕
មតិយោបល់