ត្បូងឃ្មុំ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងបណ្តាលឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្លុងត្បូង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ យ៉ែន វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានបើកបរម៉ូតូម៉ាកស៊ីរូសពណ៍ខ្មៅ គ្មានស្លាក លេខ សណ្តោងរ៉ឺម៉កមួយគ្រឿង ហើយបានដឹកឈ្មោះ ជឹម វិន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់(គ្មានរបួស)ពេលមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវកោង ក៍ធ្លាក់ផ្លូវទៅខាងស្តាំ បុកដើមកៅស៊ូ បណ្តាលអោយជនរងគ្រោះជាអ្នកបើកបរស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីវាស់វែងធ្វើកំណត់ហេតុនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់