ព័ត៌មានជាតិ

Updated៖ រថយន្តISUZUបុកFORTUNERខូចខាតយ៉ាងដំណំទាំងសងខាង

កំពង់ឆ្នាំង: រថយន្ត និងរថយន្តបុកគ្នាបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំទាំងសងខាងកាលពីវេលា
ម៉ោង៩និង៣០នាទីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១១ និង ១១២ ត្រង់ចំណុចភូមិស្រះកែវឃុំ មេលំ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តបង្កម៉ាកISUZUពណ៌គ្រាប់អំពិលពាក់ស្លាកលេខបាត់ដំបង2A2811និងមួយគ្រឿងផ្សេងទៀតម៉ាកFORTUNERពណ៌សពាក់ស្លាកលេខបន្ទាយមានជ័យ2B 2222ទិសដៅផ្ទុយទិសគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តISUZUដឹកផ្អកនិងត្រីម៉ាំបានបើកគេចក្រឡុកហើយក្រោយមកបានវ៉ាក់និងរថយន្តកាមរីហើយបានជ្រុលទៅបុករថយន្តFORTUNERដែលបើកមកពីខាងមុខនិងបានគេចទៅខាងមុខផ្ទះប្រជាពលរដ្ឋក៏ត្រូវបានរថយន្តម៉ាក ISUZU ហួសទៅបុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តម៉ាក់ ISUZU បានចុះគេចខ្លួនបាត់ដោយទុកចោលរថយន្តនៅកន្លែងកើត
ហេតុ ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានស្ទូចអូសយកទៅរក្សា ទុកនៅអធិការនគបាលស្រុកបរិបូរណ៍រងចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់