ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ០២ នាក់ ពីបទជួញដូរសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី៣០ ខែតុលានេះ វេម៉ោង៣ថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍ច្បារអំពៅ ចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវប៊ីតុងលេខ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ2 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ទី១ ឈ្មោះ លី ស៊ុនវិបុល ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២ ឈ្មោះលឹម តុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួច សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន ៩កញ្ចប់ថងតូច (សង្ស័យសារធាតុញៀន) ទូរស័ព្ទដៃពីរគ្រឿង ម៉ូតូមួយគ្រឿងម៉ាកវីវា ពាក់ផ្លាកលេខ ភ្នំពេញ8893។

មកទល់ពេលនេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

drug

drug

drug

មតិយោបល់